Ratanakiri Provincial Court and Prosecutor

  នាថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានរៀបចំកម្មវិធីគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍។

  នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានរៀបចំកម្មវិធីគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍។

 នារសៀលថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤,០០ នៅសាលាដំបូងខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំពិភាក្សារវាង សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ជាមួយប្រតិភូក្រុមប្រឹក្សាជាតិស្ត្រីដើម្បីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធាន ក.ជ.ក.ស ព្រមទាំងប្រតិភូអមដំណើ និងមានចូលរួមពីសំណាក់ឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូង និងឯកឧត្ដម ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី និងលោក លោកស្រី ជាមន្ត្រីរាជការ នៃសាលាដំបូង-អយ្យការអមសាលាដំបូង ។ ក្រោមប្រធានបទ:ហឹង្សាលើស្ត្រី កិច្ចពិភាក្សាបានលើកឡើងយ៉ាងផលផុស ទទួលលទ្ធផលល្អ និងប្រកបដោយភាពរលូន។

  នាថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានរៀបចំកម្មវិធីគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍។

   នាថ្ងៃសុក្រ ០៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨,៣០នាទីព្រឹកសាលាដំបូងខេត្តរតនគិរី បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារ វិន៏យ និងប្រាក់ប្រដាប់ក្ដី ក្រោមអធិបតីភាព ឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូង និងមានការចូលរួមពីលោក-លោកស្រី អនុប្រធាន ចៅក្រម ប្រធាន-អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងប្រធានការិយាល័យទាំងបួន នៃលេខាធិការដ្ឋានផងដែរ។

  នាថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី

បានរៀបចំកម្មវិធីគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍។

  នាថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី

បានរៀបចំកម្មវិធីគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃចន្ទ ដើមសប្តាហ៍។

                    នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង និង លោក-លោកស្រីចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី មន្ត្រីលេខាធិការដ្ឋាន និងមានការចូលរួមពីសំណាក់លោកស្នងការ-ស្នងការរងទទួលផែន-នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក លោកបញ្ជាការ បញ្ជាការរងខេត្ត បញ្ជាការក្រុងស្រុក និងប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ ។

                       ថ្ងៃអង្គារ ០៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី 13 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 9:30 នាទីព្រឹក នៅសាលាដំបូងខេត្តរតនគីរី បានបើកកិច្ចប្រជុំ ស្ដីពីការណែនាំចំណាត់ការសំណុំរឿង។ពិសេសសំណុំរឿងព្រហ្មទណ្ឌស៊ើបសួរក្រោមអធិបតីភាពឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូងខេត្តរតនគីរី និងមានការចូលរួមពីលោកអនុប្រធានសាលាសដំបូង លោក-លោកស្រីចៅក្រម ក្រឡាបញ្ជីនិងមន្ត្រីលេខាធិការដ្ឋានផងដែរ។កិច្ចប្រជុំបានដំណើរការបានរលូន និងប្រកបដោយការយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមប្រធាន។

                 នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ សាលាដំបូងខេត្តរតនគិរី បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងការលើកសវនាការ និងអវត្តមានចៅក្រម តាមខ្លឹមសារណែនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម នៅ យ៉ារ័ត្ន ប្រធានសាលាដំបូង និងមានការចូលរួមពី លោកអនុប្រធានសាលាដំបូង លោកចៅក្រម លោក/លោកស្រីក្រឡាបញ្ជី នៃសាលាដំបូង និងប្រធានលេខាធិការដ្ឋានផងដែរ....។ ហើយអង្គប្រជុំក៏ប្តេជ្ញាធ្វើតាមខ្លឹមសារណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីឲ្យបានរលូន ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌។

​                  នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅអយ្យការអមសាលាដំបូងខេត្តរតនគីរី បានរៀបចំកិច្ចប្រជុំ ស្តីពីការចុះធ្វើអធិការកិច្ចអយ្យការអមសាលាដំបូងខេត្តរតនគិរី ពង្រឹងនគរបាលយុត្តិធម៌ និងអង្កេតពន្ធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី លោកស្នងការរង លោកមេបញ្ជាការរង លោកប្រធានពន្ធនាគារ លោកព្រះរាអាជ្ញារង លោក/លោកស្រី ក្រឡាបញ្ជី និងប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន រួមទាំងមន្រ្តីនៃការិយាល័យកិច្ចការអយ្យការ…។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    2516
  • ម្សិលមិញ
    1069
  • សប្ដាហ៍​នេះ
    7795
  • ខែ​នេះ​
    22699
  • ឆ្នាំ​នេះ​​
    212093
  • ទាំងអស់
    373123