ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំទទួលគណៈប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃ គ.ជ.ព

ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំទទួលគណៈប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃ គ.ជ.ព ទទួលបន្ទុកក្នុងតំបន់ដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមអគ្គលេខាធិការ លោកចៅក្រម-ព្រះរាជអាជ្ញា លោកអគ្គលេខាធិការរង លោក/លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាល។

កិច្ចប្រជុំនេះមានគោលបំណងក្នុងការជួបពិភាក្សា លើកឡើងពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងយុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការក្នុងតំបន់ដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

-Facebook

-Telegram

 

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1367
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6800
  • ខែ​នេះ​
    16110
  • ឆ្នាំ​នេះ​​
    173017
  • ទាំងអស់
    334047