Steung Treng Provincial Court and Prosecutor

​                     នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង និងមានការចូលរួមពី លោក លោកស្រីចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធានលេខា លោក លោកស្រីអនុប្រធានលេខា លោក លោកស្រីក្រឡាបញ្ជី និងមន្ត្រីទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។

               នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូង និងអយ្យការអមសាលាដំបូង​ខេត្តស្ទឹងត្រែង​បានចូលរួមកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត តុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចំនួន ០៣ គឺ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ចំនួន ១.៣៤៨នាក់។ ក្នុងកម្មវិធីនេះ មានការដុត​បំផ្លាញ​គ្រឿងញៀនសរុបចំនួន ១៧៩,៣៤ គីឡូក្រាម ប្រភេទមេតំហ្វេតាមីន(ICE) ក្នុងនោះខេត្តស្ទឹងត្រែង មានចំនួន ១៧៨,៣៦គីឡូក្រាម ខេត្តរតនគិរីចំនួន ៨៤៣,០៨ក្រាម និងខេត្តមណ្ឌលគីរី ចំនួន ១៣៥,៩៧ក្រាម៕

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    2666
  • ម្សិលមិញ
    1069
  • សប្ដាហ៍​នេះ
    7945
  • ខែ​នេះ​
    22849
  • ឆ្នាំ​នេះ​​
    212243
  • ទាំងអស់
    373273