កម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ (សរសេរអក្សរកាត់ថា គ.ជ.ព)

ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា ក្នុងនាមជាអនុប្រធានប្រចាំការ និងអនុប្រធានក្នុងក្រុមការងារទី២ ចំណុះឱ្យគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ (សរសេរអក្សរកាត់ថា គ.ជ.ព)  បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី២ នៃ គ.ជ.ព ក្នុងការចុះអនុវត្តការងារនៅតាមសាលាដំបូងក្នុងតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ

កាលពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារទី២ នៃ គ.ជ.ព បានចុះអនុវត្តការងារនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ, សាលាដំបូងខេត្តត្បូងឃ្មុំ និងសាលាដំបូងខេត្តកំពង់ចាម។

ក្រោយមកទៀត ក្នុងសប្តាហ៍ទី៣  គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក៏បានបន្តចុះអនុវត្តការងារនៅតាមសាលាដំបូងក្នុងតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលក្នុងនោះរួមមាន សាលាដំបូងខេត្តក្រចេះ, សាលាដំបូងខេត្តមណ្ឌលគិរី, សាលាដំបូងខេត្តរតនគិរី, សាលាដំបូងខេត្តស្ទឹងត្រែង, សាលាដំបូងខេត្តព្រះវិហារ និងចុងក្រោយគឺសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិកក្រុមការងារ,  ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍, ឯកឧត្ដមប្រធានសាលាដំបូង, ឯកឧត្ដមព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។

ក្នុងជំនួបនេះផងដែរ, ក្រុមការងារទី២នៃ គ.ជ.ព បានទទួល និងស្នើសុំសាលាដំបូងក្នុងតំបន់ដែនសមត្ថកិច្ចនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ ម្យ៉ាងវិញទៀត ក្រុមការងារ ក៏បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា, បញ្ជីវត្តមានមន្ត្រីតុលាការប្រចាំថ្ងៃ និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ។

ក្រៅពីកិច្ចប្រជុំរួមខាងលើ ក្រុមការងារក៏បានធ្វើការដោយផ្ទាល់ជាមួយចៅក្រម ព្រះរាអាជ្ញាផងដែរ ដើម្បីរិះរកមធ្យោបាយអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយទទួលបានជោគជ័យ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1348
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6781
  • ខែ​នេះ​
    16091
  • ឆ្នាំ​នេះ​​
    172998
  • ទាំងអស់
    334028