សាលាឧទ្ធរណ៍ និង និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកម្មវិធីតេស្ដទឹកម៉ូតរកសារធាតុញៀនលើថ្នាក់ដឹកនាំ ចៅក្រមអាសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់

ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

ដោយអនុវត្តន៍តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ចេញនូវវិធានការម៉ឹងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សាលាឧទ្ធរណ៍ និង និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្ដម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានរៀបចំកម្មវិធីតេស្ដទឹកម៉ូតរកសារធាតុញៀនលើថ្នាក់ដឹកនាំ ចៅក្រមអាសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ សរុបចំនួន ៩៦រូប នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ក្នុងនោះដែរ មានការចូលរួមសហការពីមន្រ្តីនគរបាលយុត្តិធម៌ជំនាញផ្នែកគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សរុបចំនួន ០៦រូប។

ជាលទ្ធផលនៃការតេស្ដរកសារធាតុញៀនខាងលើ គឺមិនមានមន្ត្រីរាជការរូបណា មានសារធាតុញៀនក្នុងខ្លួននោះទេ ដែលនេះជាលទ្ធផលដ៏គាប់ប្រសើរ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1316
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6749
  • ខែ​នេះ​
    16059
  • ឆ្នាំ​នេះ​​
    172966
  • ទាំងអស់
    333996