សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមមូលបទ "ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល"

ត្បូងឃ្មុំ, នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមមូលបទ "ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងលោកស្រី ខៀវ ផាន់ណា ជាតំណាងនារីក្នុងអង្គភាព ព្រមទាំងមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមអគ្គលេខាធិការ លោកចៅក្រមអាសនៈ ចៅក្រមអយ្យការ អគ្គលេខាធិការរង លោក/លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន លោក/លោកស្រីក្រឡាបញ្ជី និងមន្ត្រីមួយចំនួនផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកា ជូនដល់មន្ត្រីរាជការជាស្ត្រី និងថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍៕

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1353
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6786
  • ខែ​នេះ​
    16096
  • ឆ្នាំ​នេះ​​
    173003
  • ទាំងអស់
    334033