ឯកឧត្ដម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមហាអយ្យការ

នាព្រឹកថ្ងៃអង្គារ  ៨រោច ខែផល្គុន  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤  ខែមីនា  ឆ្នាំ២០២៣ មហាអយ្យការ អមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ  ឯកឧត្ដម  ហួត  វុទ្ធី  អគ្គព្រះរាជអាជ្ញា  បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមហាអយ្យការ  ដោយ មានការអញ្ជេីញចូលរួមពី  ឯកឧត្ដម អគ្គព្រះរាជអាជ្ញា រង  ឯកឧត្ដម អគ្គលេខាធិការ  លោក  ព្រះរាជអាជ្ញា  ក្រឡាបញ្ជី  និងមន្ត្រី នាយកដ្ឋាន កិច្ចការ មហាអយ្យការ ។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡេីង  គឺដេីម្បី :
-  ពិភាក្សា អំពីការអនុវត្តន៍ និងកិច្ចដំណើរការងាររបស់មហាអយ្យការ ។
-ពិនិត្យលើបញ្ហាប្រឈមផ្សេងៗ  ដេីម្បីពិភាក្សាដោះស្រាយ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ  ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការក្នុងការអនុវត្តការងាររបស់តំណាងមហាអយ្យការ  ក្រឡាបញ្ជី  និងមន្ត្រី  នៃអគ្គលេខាធិការដ្ឋានរដ្ឋបាល  ដែលបានយកចិត្តទុកដាក់អនុវត្តការងារបានល្អប្រសើរកន្លងមក។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1516
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6949
  • ខែ​នេះ​
    16259
  • ឆ្នាំ​នេះ​​
    173166
  • ទាំងអស់
    334196