ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង, នាថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដដែរ បន្ទាប់ពីចុះអធិការកិច្ចអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងរួចមក។ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយ ៖ ឯកឧត្តម ហៀង សុភក្រ្ត  អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា និង  អមដំណើរដោយ ឯកឧត្តម ជេត ខេមរា   ឯកឧត្ដម  ទុំ  សោភ័ណ  អគ្គលេខាធិការ  លោក  កុល  បុន  ព្រះរាជអាជ្ញា  ព្រមទាំងសហការី  បានចុះទៅអធិការកិច្ចពន្ធនាគារខេត្តស្ទឹងត្រែងផងដែរ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក សាត់ ភី ប្រធានពន្ធនាគារស្តីទី។

គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
- ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួត ពិនិត្យ ពីស្ថានភាព  និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តនីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-និងបញ្ហាប្រឈមផ្សេងៗទៀត  ដេីម្បីពិភាក្សាដោះស្រាយ។

ជាកិច្ចបញ្ចប់នៃការចុះពិនិត្យអង្កេតពន្ធនាគារនេះផងដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្រ្តីពន្ធនាគារ ជាមួយសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1506
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6939
  • ខែ​នេះ​
    16249
  • ឆ្នាំ​នេះ​​
    173156
  • ទាំងអស់
    334186