អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំឱ្យនិស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ ខេត្តត្បូងឃ្មុំ មកទស្សនៈកិច្ចសិក្សា និងចូលរួមស្តាប់សវនាការជំនុំជម្រះសំណុំរឿងក្តីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅសាលជំនុំជម្រះរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ

ត្បូងឃ្មុំ, នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

ដោយទទួលបានការឯកភាពពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងការអនុញ្ញាតពី ប្រធានក្រុមប្រឹក្សា និងចៅក្រមប្រឹក្សា អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំឱ្យនិស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ ខេត្តត្បូងឃ្មុំ ជំនាញ នីតិសាស្ត្រ ចំនួន ១០នាក់ ដឹកនាំដោយសាស្ត្រាចារ្យ ០១រូប មកទស្សនៈកិច្ចសិក្សា និងចូលរួមស្តាប់សវនាការជំនុំជម្រះសំណុំរឿងក្តីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅសាលជំនុំជម្រះរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

បន្ទាប់ពីបញ្ចប់ការទស្សនៈកិច្ចសិក្សា សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រធានក្រុមប្រឹក្សា និងចៅក្រមប្រឹក្សា ដែលបានផ្តល់ឱកាសឱ្យនិស្សិតចូលរួមស្តាប់ និងស្វែងយល់បទពិសោធន៍នៃការអនុវត្តជាក់ស្តែងក្នុងសវនាការតុលាការ និងបានថតរូបទុកជាអនុស្សាវរីយ៍។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1284
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6717
  • ខែ​នេះ​
    16027
  • ឆ្នាំ​នេះ​​
    172934
  • ទាំងអស់
    333964