ពិធីក្រុងពាលី បញ្ចុះសីមា បើកការដ្ឋានសាងសង់អគារសវនាការថ្មី

ត្បូងឃ្មុំ, នាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ តំណាង ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ ព្រមទាំងមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ លោកអគ្គលេខាធិការរង លោក-លោកស្រីក្រឡាបញ្ជី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីក្រុងពាលី បញ្ចុះសីមា បើកការដ្ឋានសាងសង់អគារសវនាការថ្មី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានជោគមានជ័យ សិរីសួស្តី វិបុលសុខ មិនមានឧបសគ្គមករំខានដល់ការសាងសង់ រំខានដល់ក្រុមការងារសាងសង់ និងរំខានដល់មន្ត្រីរាជការគ្រប់រូបដែលកំពុងបម្រើការងារក្នុងអង្គភាព។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1521
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6954
  • ខែ​នេះ​
    16264
  • ឆ្នាំ​នេះ​​
    173171
  • ទាំងអស់
    334201