ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម នាព្រឹក ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយលោកស្រី ខៀវ ផាន់ណា ប្រធានក្រុមប្រឹក្សា និងឯកឧត្តម រៀល សុភិន ចៅក្រមប្រឹក្សា អមដំណើរដោយលោកស្រី អេង ណៃស៊ីម ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងបទដីទំនាស់ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៣ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

ដោយមានការចូលរួមលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មេធាវី អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1334
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6767
  • ខែ​នេះ​
    16077
  • ឆ្នាំ​នេះ​​
    172984
  • ទាំងអស់
    334014