ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម, នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ លោកស្រី ខៀវ ផាន់ណា ជាប្រធានក្រុមប្រឹក្សា, ឯកឧត្តម រៀល សុភិន ចៅក្រមប្រឹក្សា និងលោក ពេជ្រ ចិន្ដា ចៅក្រមប្រឹក្សា អមដំណើរដោយលោក សាន សីហា ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងទំនាស់មួយកន្លែងនៅក្នុងសំណុំរឿងសភារដ្ឋប្បវេណីលេខៈ ៨០ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅចំណុចភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1566
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6999
  • ខែ​នេះ​
    16309
  • ឆ្នាំ​នេះ​​
    173216
  • ទាំងអស់
    334246