សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំ ជាមួយសិស្សក្រឡាបញ្ជីចំនួន ១៤រូប ដែលមកចុះកម្មសិក្សានៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំ ជាមួយសិស្សក្រឡាបញ្ជីចំនួន ១៤រូប ដែលមកចុះកម្មសិក្សានៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ លោកព្រះរាជអាជ្ញា លោកប្រធាននាយកដ្ឋាន លោក/លោកស្រីក្រឡាបញ្ជី និងមន្រ្តីជំនាញមួយចំនួន។

ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា បានមានមតិផ្តាំផ្ញើ និងណែនាំដល់សិស្សក្រឡាំបញ្ជីកម្មសិក្សាគ្រប់រូបឱ្យគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ខិតខំស្រូបយកចំណេះវិជ្ជា ការអនុវត្តជាក់ស្តែង ជាពិសេសការអនុវត្តការងារដោយផ្ទាល់ជាមួយក្រឡាបញ្ជីដែលកំពុងបំពេញការងារ ក្នុងពេលចុះកម្មសិក្សានេះ ដើម្បីមានមូលដ្ឋាន និងទិន្នន័យគ្រប់គ្រាន់ក្នុងការរៀបចំរបាយការណ៍កម្មសិក្សារបស់ខ្លួន។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1277
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6710
  • ខែ​នេះ​
    16020
  • ឆ្នាំ​នេះ​​
    172927
  • ទាំងអស់
    333957