ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

ខេត្តត្បូងឃ្មុំ, នាថ្ងៃចន្ទ ២រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះពិនិត្យទីតាំងដីទំនាស់ចំនួន ២កន្លែង ស្ថិតក្នុងខេត្តកំពង់ចាម ក្នុងនោះ៖
-សំណុំរឿងសភារដ្ឋប្បវេណីលេខ៖ ៤៥(រ) ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម វ៉េង ប៊ុនធឿន ជាប្រធានក្រុមប្រឹក្សា, ឯកឧត្តម យ៉ា ណារិន និងលោក អ៊ន ប៊ុនលី ជាចៅក្រមប្រឹក្សា អមដំណើរដោយលោកស្រី គួច រ៉ូសរីម៉ី និង
-សំណុំរឿងសភារដ្ឋប្បវេណីលេខ៖ ១១១ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុក កោះសូទិន ខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ន ប៊ុនលី ជាប្រធានក្រុមប្រឹក្សា និងឯកឧត្តម យ៉ា ណារិន ជាចៅក្រមប្រឹក្សា អមដំណើរដោយលោកស្រី គួច រ៉ូសរីម៉ី។

ដោយមានការចូលរួមពីមេធាវី សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។
ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1032
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6465
  • ខែ​នេះ​
    15775
  • ឆ្នាំ​នេះ​​
    172682
  • ទាំងអស់
    333712