ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ទី សំណាង ជាចៅក្រមប្រឹក្សា អមដំណើរដោយលោកស្រី អេង ណៃស៊ីម ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ៩៥ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយមានការចូលរួមពីមេធាវីរបស់សហដើមចោទ មេធាវីរបស់ចុងចម្លើយ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1101
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6534
  • ខែ​នេះ​
    15844
  • ឆ្នាំ​នេះ​​
    172751
  • ទាំងអស់
    333781