សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"

រាជធានីភ្នំពេញ, នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ដែលសហការរៀបចំដោយ ក្រសួងយុត្តិធម៌ និងអង្គការអុកស្វាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីបញ្ជ្រាបនូវការយល់ដឹងជាបណ្តើរៗ អំពីទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1282
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6715
  • ខែ​នេះ​
    16025
  • ឆ្នាំ​នេះ​​
    172932
  • ទាំងអស់
    333962