អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំខែតុលា ឆ្នាំ២០២៣

ត្បូងឃ្មុំ, នារសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រី ជាមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលបានរៀបចំនៅសាលប្រជុំជាន់ទី២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានពិភាក្សាដោយផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- វឌ្ឍនភាពការងារក្នុងនាយកដ្ឋាននីមួយៗប្រចាំខែតុលា ឆ្នាំ២០២៣
២- សំណូមពរ
៣- បញ្ហាប្រឈម និងដំណោះស្រាយ។

កិច្ចប្រជុំត្រូវបានបិទបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាល ព្រមទាំងទទួលបានលទ្ធផលគាប់ប្រសើរ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1368
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6801
  • ខែ​នេះ​
    16111
  • ឆ្នាំ​នេះ​​
    173018
  • ទាំងអស់
    334048