ការចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

ខេត្តកំពង់ធំ, នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម អគ្គព្រះរាជអាជ្ញា ហួត វុទ្ធី  បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពី៖
១. ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២. លោក ហ៊ន ឈីវឡេង ប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ និងអមដំណើរដោយលោក សំអ៊ន សុណា អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកកិច្ចការមហាអយ្យការនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
សមាសភាពចូលរួមពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំរួមមាន៖
១. ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារងចំនួន ៦រូប
២. លោកប្រធានពន្ធនាគារខេត្ត លោកស្នងការរងទទួលផែនយុត្តិធម៌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនយុត្តិធម៌
៣. ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋាននៃសាលាដំបូងខេត្តកំពង់ធំ។
៤.មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
៥.ស្នងការរង នៃស្នងការនគរបាលខេត្ត
៦.ប្រធានលេខាធិការរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ
៧.អនុប្រធានពន្ធនាគារខេត្ត

ការចុះអធិការកិច្ចនេះ ក្នុងគោលបំណងដើម្បី៖ ពង្រឹងកិច្ចការអយ្យការ ការពន្លឿនចំណាត់ការរឿងក្តី តាមដាន ត្រួតពិនិត្យ ពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងអយ្យការអមសាលាដំបូង នគរបាល កងរាជអាវុធហត្ថ ពន្ធនាគារ ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ធំ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ការពង្រឹងមន្រ្តីនគរបាលយុត្តិធម៌ និងពន្ធនាគារ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្ត និងពន្ធនាគារខេត្ត ជាមួយសាលាដំបូងខេត្តបានយ៉ាងរលូនក្នុងការអនុវត្តន៍ការងារតាមនីតិវិធីកន្លងមកបានល្អប្រសើរ។
====================

នារសៀលថ្ងៃដដែរ បន្ទាប់ពីបានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត និងពង្រឹងមន្ត្រីនគរបាលយុត្តិធម៌រួចមក ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តកំពង់ធំក្រោមការដឹកនាំដោយ ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួម និងអមដំណើរដោយ៖
១. លោក សឿ ឡងឌី ព្រះរាជអាជ្ញារងកំពង់ធំ ទទួលបន្ទុកកិច្ចការពន្ធនាគារ
២. លោក ហ៊ន ឈីវឡេង ប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំព្រមទាំងសហការី

ការចុះអធិការកិច្ចពន្ធនាគារនេះ មានការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក តេង សុផល អនុប្រធានពន្ធនាគារ តំណាងឱ្យលោកប្រធានពន្ធនាគារខេត្តកំពង់ធំដែលជាប់បំពេញភារកិច្ចបេសកកម្ម។

គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
-ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួតពិនិត្យពីស្ថានភាព និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តន៍ ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-បញ្ហាប្រឈមផ្សេងៗទៀត ដើម្បីពិភាក្សា និងដោះស្រាយ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចនៅពន្ធនាគារខេត្តកំពង់ធំនេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់ពន្ធនាគារខេត្ត ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបានយ៉ាងរលូន ប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារតាមនីតិវិធីបានល្អប្រសើរកន្លងមក។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1332
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6765
  • ខែ​នេះ​
    16075
  • ឆ្នាំ​នេះ​​
    172982
  • ទាំងអស់
    334012