ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងធនាគារ ADB

ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា រវាងក្រសួងយុត្តិធម៌ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រាជធានីភ្នំពេញ, នារសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា រវាងក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងដោយលោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1682
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    7115
  • ខែ​នេះ​
    16425
  • ឆ្នាំ​នេះ​​
    173332
  • ទាំងអស់
    334362