ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ

ខេត្តក្រចេះ, នាព្រឹកថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ដោយមានការចូលរួមពី៖
១. លោក កុល បុន ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២. លោក សំអ៊ន សុណា អនុប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ
៣. លោក គង់ ផារិទ្ធ ក្រឡាបញ្ជី
៤. លោក ផាង លីហៀង ក្រឡាបញ្ជី និងអមដំណើរដោយមន្ត្រីនៃនាយកកិច្ចការមហាអយ្យការនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
សមាសភាពចូលរួមពីអយ្យការអមសាលាដំបូងខេត្តក្រចេះ រួមមាន៖
១. ឯកឧត្តម គឺ ប៊ុនណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង ចំនួន ០៤រូប
២. ឯកឧត្ដម តុប ឈុនហេង ប្រធានសាលាដំបូងខេត្តក្រចេះ និងលោក-លោកស្រីចៅក្រម ចំនួន ០៨រូប
៣. លោក ដួង វុទ្ធី ប្រធានពន្ធនាគារខេត្ត និងលោក-លោកស្រីអនុប្រធាន ព្រមទាំងមន្ត្រីពាក់ព័ន្ធ
៤. លោក-លោកស្រី មេបញ្ជាការរង និងមន្ត្រីពាក់ព័ន្ធ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
៥. លោក-លោកស្រីស្នងការរង និងមន្ត្រី នៃស្នងការនគរបាលខេត្ត
៦. លោក រស់ ប៉ុណ្ឌូរិទ្ធ ប្រធានសាខាពន្ធដារខេត្ត
៧. លោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត
៨. លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃខេត្តក្រចេះ
៩. លោកស្រីប្រធានលេខាធិការរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ

ការចុះអធិការកិច្ចនេះ ក្នុងគោលបំណងដើម្បី៖
- ពង្រឹងកិច្ចការអយ្យការ
- ការពន្លឿនចំណាត់ការរឿងក្តី
- តាមដាន ត្រួតពិនិត្យ ពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព
- ដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងការអនុវត្តដីកាផ្សេងៗ
- ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងអយ្យការអមសាលាដំបូង នគរបាល កងរាជអាវុធហត្ថ ពន្ធនាគារ ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ក្នុងខេត្តក្រចេះ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ការពង្រឹងមន្រ្តីនគរបាលយុត្តិធម៌ និងពន្ធនាគារ ឯកឧត្តម អគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្ត និងពន្ធនាគារខេត្ត ជាមួយសាលាដំបូងខេត្តបានយ៉ាងរលូនក្នុងការអនុវត្តន៍ការងារតាមនីតិវិធីកន្លងមកបានល្អប្រសើរ។
====================

នារសៀលថ្ងៃដដែរ បន្ទាប់ពីបានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត និងពង្រឹងមន្ត្រីនគរបាលយុត្តិធម៌រួចមក ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តក្រចេះ  ក្រោមការដឹកនាំដោយ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួម និងអមដំណើរដោយ៖
១. ឯកឧត្ដម គឺ ប៊ុនណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ
២. លោក កុល បុន ព្រះរាជអាជ្ញា និងក្រឡាបញ្ជី នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣. លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង ទទួលបន្ទុកការងារពន្ធនាគារខេត្តក្រចេះ
៣. លោក សំអ៊ន សុណា អនុប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងសហការី

គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
-ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួតពិនិត្យពីស្ថានភាព និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តន៍ ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-បញ្ហាប្រឈមផ្សេងៗទៀត ដើម្បីពិភាក្សា និងដោះស្រាយ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចនៅពន្ធនាគារខេត្តក្រចេះនេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់ពន្ធនាគារខេត្ត ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបានយ៉ាងរលូន ប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារតាមនីតិវិធីបានល្អប្រសើរកន្លងមក។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    79
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    79
  • ខែ​នេះ​
    23004
  • ឆ្នាំ​នេះ​​
    212398
  • ទាំងអស់
    373428