ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម, នារសៀល ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយលោកស្រី ខៀវ ផាន់ណា ជាប្រធានក្រុមប្រឹក្សា និង ឯកឧត្តម រៀល សុភិន ជាចៅក្រមប្រឹក្សា អមដំណើរដោយលោក សាន សីហា ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ៨៨ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ដោយមានការចូលរួមពីមេធាវី សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។
ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។