នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានបើកកញ្ចប់គ្រឿងញៀន ពិនិត្យផ្ទៀងផ្ទាត់ ដើម្បីយកទៅដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
-លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម
-លោក នួន ណុយ តំណាងឯកឧត្ដម កៅ សុខអាន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម
-លោក ឈន ចាន់ដែត ប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តកំពង់ចាម
-លោក ធី បរិញ្ញា អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម
-លោក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម
-លោក ជីវ សេងរស់ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន
-លោក គឺន ពលរ៉ាម៉ូ អនុប្រធានការិយាល័យកិច្ចការរដ្ឋបាល និងបុគ្គលិក
ដែលមានចំនួនសំណុំរឿងសរុប ៤៥ រឿង គ្រឿងញៀនសរុបមាន៖ ម្សៅក្រាមសថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សរុបចំនួន ១៥៨៦,៦៥ក្រាម ទាំងសំបក សាច់សុទ្ធទម្ងន់ ១៥៦០,៩៨ក្រាម ប្រភេទម្ស៉ៅម៉ត់ទម្ងន់ ១១៤,១១ក្រាមទាំងសំបកវេចខ្ចប់ ម្ស៉ៅពណ៌ខៀវស្រអាប់ ចំនួន៤២គ្រាប់ ទម្ងន់ ១៥,២៧ក្រាម គិតទាំងសំបកវេចខ្ចប់ និងថ្នាំដបចំនួន ២៥ដប មានទម្ងន់១៥៥៨,៧៣ក្រាម គិតទាំងសំបក ។