ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង, នាព្រឹកថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

ក្រុមការងារមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយមានការចូលរួម និងអមដំណើរដោយ៖
១. ឯកឧត្ដម ទុំ សោភ័ណ អគ្គលេខាធិការ
២. លោក កុល បុន ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣. លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
៤. លោក ដួង វិចិត្រ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
៥. លោក សំអ៊ន សុណា អនុប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ
៦. លោក គង់ ផារិទ្ធ ក្រឡាបញ្ជី
៧. លោក ផាង លីហៀង ក្រឡាបញ្ជី និងអមដំណើរដោយមន្ត្រីនៃនាយកកិច្ចការមហាអយ្យការនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
សមាសភាពចូលរួមពីខាងពន្ធនាគារខេត្តស្ទឹងត្រែង រួមមាន៖
១. លោក លីម វាសនា ប្រធានពន្ធនាគារខេត្ត
២. លោក រិទ្ធិ ឌីណា អនុប្រធានពន្ធនាគារ
៣. លោក ផាន់ រចនា ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

គោលបំណងនៃការចុះអធិការកិច្ចនេះ គឺដើម្បី៖
-ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួតពិនិត្យពីស្ថានភាព និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តន៍ ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
- ពន្លឿន និងជំរុញទៅលើការងារប្រមូលប្រាក់ពិន័យរបស់ជនជាប់ឃុំ
- ដោះស្រាយបញ្ហាជនជាប់ឃុំ ដែលកំពុងខ្វះឯកសារ សាលក្រម សាលក្រមស្ថាពរ សាលដីកា និងសាលដីកាស្ថាពរ
-បញ្ហាប្រឈមផ្សេងៗទៀត ដើម្បីពិភាក្សា និងដោះស្រាយ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែងនេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់ពន្ធនាគារខេត្ត ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបានយ៉ាងរលូន ប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារតាមនីតិវិធីបានល្អប្រសើរកន្លងមក។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    13
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    13
  • ខែ​នេះ​
    22938
  • ឆ្នាំ​នេះ​​
    212332
  • ទាំងអស់
    373362