អធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ ៖ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ​ អនុប្រធាននាយកដ្ឋានព្រមទាំងមន្ត្រី។
និងដោយមានការចូលរួមពី ៖ ឯកឧត្តម ទី​ សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងលោកព្រះរាជអាជ្ញារង លោកស្រីប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជីអយ្យការ និងមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះវិហារ។
*គោលបំណង នៃការចុះអធិការកិច្ច ដើម្បីពង្រឹងកិច្ចការអយ្យការ ៖ តាមដានត្រួតពិនិត្យចំណាត់ការនីតិវិធី ក្នុងដំណាក់កាលអយ្យការ ឱ្យត្រឹមត្រូវស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងត្រួតពិនិត្យសៀវភៅចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌ សៀវភៅផ្សេងទៀត និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។
ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងសាទរ ចំពោះអយ្យការព្រះវិហារ ដែលបានយកចិត្តទុកដាក់ការងារ និងបន្តអនុវត្តនីតិវិធីបានល្អប្រសើរកន្លងមក។ ធ្វើការណែនាំឱ្យតំណាងអយ្យការបន្តយកចិត្តទុកដាក់លើការងារ និងចំណាត់ការនីតិវិធីរបស់ខ្លួន ក្នុងដំណាក់កាលអយ្យការ និងត្រូវពង្រឹងគុណតម្លៃការងាររបស់ខ្លួន តាមរយៈការពង្រឹងសមត្ថភាពការងារ ៕

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    894
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    894
  • ខែ​នេះ​
    23819
  • ឆ្នាំ​នេះ​​
    213213
  • ទាំងអស់
    374243