ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិសាស្ត្រ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិសាស្ត្រ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ, នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ លោកស្រី ខៀវ ផាន់ណា ប្រធានក្រុមប្រក្សា និងឯកឧត្តម រៀល សុភិន ជាចៅក្រមក្រុមប្រឹក្សា អមដំណើរដោយលោក សាន សីហា ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងបទល្មើសមួយកន្លែង នៅក្នុងសំណុំរឿងសភាព្រហ្មទណ្ឌលេខៈ ១១៦ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    342
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    342
  • ខែ​នេះ​
    23267
  • ឆ្នាំ​នេះ​​
    212661
  • ទាំងអស់
    373691