ការទទួលការចុះទស្សនកិច្ចសិក្សារបស់មន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ការទទួលការចុះទស្សនកិច្ចសិក្សារបស់មន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បានអនុញ្ញាតឱ្យមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ ចុះទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក អំពីកិច្ចការងាររដ្ឋបាល ដែលកំពុងអនុវត្តប្រចាំថ្ងៃ នៅអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍។ កិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្តមអគ្គលេខាធិការ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីប្រធានការិយាល័យ និងមន្ត្រីរដ្ឋបាលមួយចំនួន។
កិច្ចប្រជុំខាងលើ មានការធ្វើបទបង្ហាញអំពីកិច្ចការងាររដ្ឋបាលដោយលោក-លោកស្រីប្រធានការិយាល័យនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ព្រមទាំងមានជាសំណួរ-ចម្លើយ ដែលបានលើកឡើងដោយមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1753
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    7186
  • ខែ​នេះ​
    16496
  • ឆ្នាំ​នេះ​​
    173403
  • ទាំងអស់
    334433