ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ព្រំប្រទល់ខ្មែរ-ឡាវ)

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ព្រំប្រទល់ខ្មែរ-ឡាវ)

ខេត្តស្ទឹងត្រែង, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ទី សំណាង ជាចៅក្រមប្រឹក្សា ឯកឧត្តម វ៉េង ប៊ុនធឿន ជាចៅក្រមប្រឹក្សា និង ឯកឧត្តម ជេត ខេមរា ជាតំណាងមហាអយ្យការ អមដំណើរដោយលោក ប៉ែន ផាន់នី ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងបទល្មើសគ្រឿងញៀនមួយកន្លែង នៅក្នុងសំណុំរឿងសភាព្រហ្មទណ្ឌលេខៈ ៥៦ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមេធាវី អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    362
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    362
  • ខែ​នេះ​
    23287
  • ឆ្នាំ​នេះ​​
    212681
  • ទាំងអស់
    373711