កិច្ចប្រជុំជាមួយក្រុមការងារក្រសួងយុត្តិធម៌ និងក្រុមការងារគោលនយោបាយ និងបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងយុត្តិធម៌ និងក្រុមការងារគោលនយោបាយ និងបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ដើម្បីពិភាក្សាអំពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវសកម្មភាពគោលនយោបាយក្រោមការទទួលខុសត្រូវរបស់ ក្រសួងយុត្តិធម៌  តាមរយៈអនឡាញ (ZOOM)ដោយមានការចូលរួមពី ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកគណៈកម្មការផងដែរ។

Telegram Channel

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    659
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    659
  • ខែ​នេះ​
    23584
  • ឆ្នាំ​នេះ​​
    212978
  • ទាំងអស់
    374008