ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍

នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមមូលបទ "ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម ហៀង សុភក្ត្រ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គព្រះរាជអាជ្ញា ព្រមទាំងមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ លោក-លោកស្រីចៅក្រមអាសនៈ ចៅក្រមអយ្យការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីមួយចំនួនផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ លោកអគ្គលេខាធិការរង ចៅក្រមអាសនៈ ចៅក្រមអយ្យការ បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកា ជូនដល់មន្ត្រីរាជការជាស្ត្រី និងថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍៕

Telegram Channel

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1512
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6945
  • ខែ​នេះ​
    16255
  • ឆ្នាំ​នេះ​​
    173162
  • ទាំងអស់
    334192