ការចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ និងពន្ធនាគារខេត្តក្រចេះ

ខេត្តក្រចេះ,

នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ដឹកនាំដោយ ៖ ឯកឧត្តម ហៀង សុភក្រ្ត អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ លោក កុល បុន ព្រះរាជអាជ្ញា ព្រមទាំងសហការី និងដោយមានការចូលរួមពី ៖ ឯកឧត្តម គឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ឯកឧត្តម តុប ឈុនហេង ប្រធានសាលាដំបូងខេត្តក្រចេះ និងលោកព្រះរាជអាជ្ញារង លោកប្រធានពន្ធនាគារ លោកស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោកស្រីប្រធានសាខាពន្ធដារខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ។

*គោលបំណង នៃការចុះអធិការកិច្ច ដើម្បីពង្រឹងកិច្ចការអយ្យការ ៖ តាមដានត្រួតពិនិត្យចំណាត់ការនីតិវិធី ក្នុងដំណាក់កាលអយ្យការ ឱ្យត្រឹមត្រូវស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងត្រួតពិនិត្យសៀវភៅចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌ សៀវភៅផ្សេងទៀត និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

================================

នាថ្ងៃដដែល ឯកឧត្តម ហៀង សុភក្រ្ត  អគ្គព្រះរាជអាជ្ញារង និង  អមដំណើរដោយ ឯកឧត្តម គឺប៊ុណ្ណរ៉ា   ឯកឧត្ដម  ទុំ  សោភ័ណ  អគ្គលេខាធិការ  លោក  កុល  បុន  ព្រះរាជអាជ្ញា  ព្រមទាំងសហការី  បានចុះទៅអធិការកិច្ចពន្ធនាគារខេត្តក្រចេះផងដែរ។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក ដួងវុទ្ធីប្រធានពន្ធនាគារ។

គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
- ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួត ពិនិត្យ ពីស្ថានភាព  និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តនីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-និងបញ្ហាប្រឈមផ្សេងៗទៀត  ដេីម្បីពិភាក្សាដោះស្រាយ។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច អយ្យការអមសាលាដំបូង ពង្រឹងមន្រ្តីនគរបាលយុត្តិធម៌ និងចុះពិនិត្យអង្កេតពន្ធនាគារ។ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការ និងការអនុវត្តនីតិវិធីរបស់  មន្រ្តីនគរបាលយុត្តិធម៌ខេត្តក្រចេះ ជាមួយសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តក្រចេះ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    430
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    430
  • ខែ​នេះ​
    23355
  • ឆ្នាំ​នេះ​​
    212749
  • ទាំងអស់
    373779