ការចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង, នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដឹកនាំដោយ ៖ ឯកឧត្តម ហៀង សុភក្រ្ត អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ លោក កុល បុន ព្រះរាជអាជ្ញា ព្រមទាំងសហការី និងដោយមានការចូលរួមពី ៖ ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោកព្រះរាជអាជ្ញារង លោកប្រធានពន្ធនាគារស្តីទី លោកស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរបរិស្ថាន លោកស្រីតំណាងប្រធានសាខាពន្ធដារខេត្ត នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

*គោលបំណង នៃការចុះអធិការកិច្ច ដើម្បីពង្រឹងកិច្ចការអយ្យការ ៖ តាមដានត្រួតពិនិត្យចំណាត់ការនីតិវិធី ក្នុងដំណាក់កាលអយ្យការ ឱ្យត្រឹមត្រូវស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងត្រួតពិនិត្យសៀវភៅចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌ សៀវភៅផ្សេងទៀត និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច អយ្យការអមសាលាដំបូង ពង្រឹងមន្រ្តីនគរបាលយុត្តិធម៌ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ខេត្តស្ទឹងត្រែង ជាមួយសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    429
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    429
  • ខែ​នេះ​
    23354
  • ឆ្នាំ​នេះ​​
    212748
  • ទាំងអស់
    373778