ពិធីអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី

ភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានអញ្ជើញចូលរួម ពិធីអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ក្រោមអធិបតី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ លោកស្រី MASUDA Junko អគ្គនាយិកានៃអគ្គនាយកដ្ឋានអភិបាលកិច្ចនិងកសាងសន្តិភាព នៃទីស្នាក់កណ្តាល JICA។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា, លោកស្រីប្រធានតំណាង JICA ប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យប្រធានទីប្រឹក្សាគម្រោង JICA, លោកប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ជប៉ុន, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំ និងចៅក្រមនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, សាស្រ្តាចារ្យ, ជំនាញការ, គ្រូបង្គោល និងតំណាងក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ តាំងពីជំហានដំបូងមក។ ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ (ទី១)ដើម្បីអបអរនូវសមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ និង (ទី២) បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងជប៉ុន។
ទន្ទឹមនេះ, ពិធីអបអសាទរនេះ ត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសកម្ពុជា និងប្រទេសជប៉ុន កំពុងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងទាំងពីរផងដែរ។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    484
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    484
  • ខែ​នេះ​
    23409
  • ឆ្នាំ​នេះ​​
    212803
  • ទាំងអស់
    373833