កិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌

រាជធានីភ្នំពេញ, នារសៀលថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell ដែលជាប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សាលើផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមផងដែរពី  ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។

Facebook

Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    473
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    473
  • ខែ​នេះ​
    23398
  • ឆ្នាំ​នេះ​​
    212792
  • ទាំងអស់
    373822