ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបួងសួងដល់ទេព្តាសូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមី ខ្លាំងខ្លាមានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្ត និងគ្រប់គ្រងផែន
ដីខ្មែរតាំងពីបុរាណមកដល់បច្ចុប្បន្នដោយរុងរឿង។
ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង០០នាទី ថ្នាក់ដឹកនាំ ចៅក្រមអាសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយការច្រៀងចម្រៀងនគររាជដោយផ្ទាល់។