ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅចំណុចភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ខេត្តក្រចេះ, នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩ រោចខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងជាប្រធានក្រុមប្រឹក្សា និងលោក លាង រិទ្ធី ចៅក្រមប្រឹក្សា អមដំណើរដោយលោក ប៉ែន ផាន់នី ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះពិនិត្យទីតាំងដីវិវាទមួយកន្លែង នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៦ ចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ដោយមានការចូលរួមពីភាគីដើមចោទ ភាគីចុងចម្លើយ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    355
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    355
  • ខែ​នេះ​
    23280
  • ឆ្នាំ​នេះ​​
    212674
  • ទាំងអស់
    373704