ពិធីបុណ្យកាន់បិណ្ឌវេនទី៩

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៩ នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងចៅក្រម ក្រឡាបញ្ជី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានវេរទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្ត ហ្លួងព្រះស្តេចកន ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ធិសផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លាទាំងនេះ ជូនញាតិការទាំងប្រាំពីរសណ្តាន សូមបានជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមប្រធាន ក៏បានដើរទស្សនាប្រាសាទព្រះធាតុធំ ដែលកំពុងធ្វើកំណាយដោយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និងប្រាសាទព្រះធាតុតូចដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានដែរ។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    178
  • ម្សិលមិញ
    1806
  • សប្ដាហ៍​នេះ
    178
  • ខែ​នេះ​
    16727
  • ឆ្នាំ​នេះ​​
    173634
  • ទាំងអស់
    334664