សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានជួបទទួលគណៈប្រតិភូនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព
-ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍
-ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍

បានជួបទទួលគណៈប្រតិភូនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដឹកនាំដោយ ឯកឧត្តម អុិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី អមដំណើរដោយ លោកស្រី ឃុត ស៊ាងអៃ ប្រធានផ្នែកបណ្តុះបណ្តាលដំបូង និងមន្ត្រីនៃសាលាភូមិន្ទក្រឡាបញ្ជី ជួបសំណេះសំណាល សម្តែងការគួរសម និងដឹកនាំសិស្សក្រឡាបញ្ជី ជំនាន់ទី៤ ចំនួន ១៤រូប ចុះកម្មសិក្សា នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រាប់រយៈពេល ៦ខែ

ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោក/លោកស្រី ជាគ្រូដឹកនាំកម្មសិក្សា គ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សា លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីក្រឡាបញ្ជី និងមន្ត្រីមួយចំនួន។

ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា បានមានមតិណែនាំជាច្រើន ផ្តាំផ្ញើដល់សិស្សក្រឡាបញ្ជីទាំង ១៤រូប សម្រាប់ការចុះកម្មសិក្សានៅអង្គភាព។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    295
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    295
  • ខែ​នេះ​
    23220
  • ឆ្នាំ​នេះ​​
    212614
  • ទាំងអស់
    373644