កិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

កិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធាន និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា

បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនដល់ ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង លោក/លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ក្រឡាបញ្ជី មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងអ្នកហាត់ការទាំងអស់ ដែលកំពុងបម្រើការងារនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំសរុបចំនួន ៦៥រូប ដែលបានធ្វើបទបង្ហាញដោយ ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម យ៉ា ណារិន និង ឯកឧត្តម ហួត វុទ្ធី បានបញ្ជាក់បន្ថែមផងដែរអំពីចំណុចសំខាន់ៗនៃការផ្សព្វផ្សាយនេះ ព្រមទាំងបានលើកឡើងនូវការអភិវឌ្ឍនក្នុងតំបន់ នៃខេត្តទាំងបួន ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការនេះ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    61
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    61
  • ខែ​នេះ​
    22986
  • ឆ្នាំ​នេះ​​
    212380
  • ទាំងអស់
    373410