ត្បូងឃ្មុំ, នាព្រឹកថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមអគ្គលេខាធិការ លោក-លោកស្រីចៅក្រម លោកអគ្គលេខាធិការរង លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី លោក-លោកស្រី ជាមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលបានរៀបចំនៅសាលប្រជុំជាន់ទី២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
កិច្ចប្រជុំពិភាក្សានេះមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- មតិស្វាគមន៍ និងសំណេះសំណាលជាមួយ
-ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍
-ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង និង
-លោក អ៊ន ប៊ុនលី ចៅក្រម
ដែលទើបទទួលបានការតែងតាំងថ្មី
២- វឌ្ឍនភាពការងាររបស់អង្គភាពសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រចាំខែតុលា ឆ្នាំ២០២៣
៣- បញ្ហាផ្សេងៗ ដំណោះស្រាយ និងទិសដៅអនុវត្តការងារបន្ត
កិច្ចប្រជុំត្រូវបានបិទបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាល ព្រមទាំងទទួលបានលទ្ធផលគាប់ប្រសើរ។