អយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដឹកនាំចុះអធិការកិច្ច ពិនិត្យអង្កេតពន្ធនាគារខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣
========================================
ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដឹកនាំចុះអធិការកិច្ច ពិនិត្យអង្កេតពន្ធនាគារខេត្តត្បូងឃ្មុំ និងអមដំណើរដោយ លោក ហ៊ន ឈីវឡេង ប្រធាននាយកដ្ឋាន ព្រមទាំងសហការីនៃនាយកដ្ឋានកិច្ចការមហាអយ្យការ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។
គោលបំណងនៃការចុះអធិការកិច្ចនេះគឺដើម្បី៖
•ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
•ត្រួតពិនិត្យពីស្ថានភាព និងទីកន្លែងឃុំខ្លួន
•ត្រួតពិនិត្យ និងតាមដានការអនុវត្តន៍នីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវស្របតាមនីតិវិធីជាធរមាន
•បញ្ហាប្រឈមផ្សេងៗ ដើម្បីពិភាក្សា និងដំណោះស្រាយ។
ជាកិច្ចបញ្ចប់នៃការចុះពិនិត្យអង្កេតពន្ធនាគារនេះផងដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្ត្រីពន្ធនាគារជាមួយសាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមនិងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារតាមនីតិវិធីបានល្អប្រសើរកន្លងមក៕

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    269
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    269
  • ខែ​នេះ​
    23194
  • ឆ្នាំ​នេះ​​
    212588
  • ទាំងអស់
    373618