ពិធីសច្ចាប្រណិធាន
នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីសច្ចាប្រណិធានជូនដល់មន្ត្រីពន្ធដារមកពីខេត្តព្រះវិហារ ដែលមានសមាសភាពសរុបចំនួន ០៩រូប ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌។