ខេត្តមណ្ឌលគិរី, នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ៖
១/ ឯកឧត្តម ទី សំណាង អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២/ លោក លាង រិទ្ធី ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣/ លោក អ៊ន ប៊ុនលី ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
និងអមដំណើរដោយលោកស្រីក្រឡាបញ្ជីសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធាននាយកដ្ឋានកិច្ចការតុលាការ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
សមាសភាពចូលរួម ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មាន៖
១/ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្ត
២/ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
៣/ ចៅក្រមអាសនៈ ក្រឡាបញ្ជី
៤/ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានសាលាដំបូងខេត្តរតនគិរី។
ការចុះអធិការកិច្ចរបស់សភាស៊ើបសួរ ក្នុងគោលបំណង ដើម្បី៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ជម្រុញការចាត់ការសំណុំរឿងស៊ើបសួរឱ្យបានឆាប់រហ័ស ជៀសវាងការឃុំខ្លួនលើសការកំណត់
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ជាពិសេស ដើម្បីត្រៀមលក្ខណៈចូលរួមអនុវត្តយុទ្ធនាការ ដែលក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ៖
ទី១.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
ទី២.ការជម្រុញ និងការពន្លឿនការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាជម្រះក្ដី ។
ទី៣.ការដោះស្រាយនិងការពិនិត្យភាពមិនប្រក្រតីតាមតុលាការ ។
ក្រុមការងារសភាស៊ើបសួរ បានបញ្ចប់ការងារអធិការកិច្ចរបស់ខ្លួននៅសាលាដំបូងខេត្តមណ្ឌលគិរី នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ។