ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង, នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ទី សំណាង អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ៖
១/ ឯកឧត្តម វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
២/ លោក លាង រិទ្ធី ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
៣/ លោក អ៊ន ប៊ុនលី ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ
និងអមដំណើរដោយលោកស្រីក្រឡាបញ្ជីសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធាននាយកដ្ឋានកិច្ចការតុលាការ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។

សមាសភាពចូលរួម ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មាន៖
១/ ឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត
២/  លោកព្រះរាជអាជ្ញារង ស៊ិន សុហឹង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
៣/ ចៅក្រមអាសនៈ ក្រឡាបញ្ជី
៤/ ប្រធាន អនុប្រធានលេខាធិការដ្ឋាន  និងមន្ត្រីលេខាធិការដ្ឋានសាលាដំបូងខេត្តស្ទឹងត្រែង។

ការចុះអធិការកិច្ចរបស់សភាស៊ើបសួរ ក្នុងគោលបំណង ដើម្បី៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ជម្រុញការចាត់ការសំណុំរឿងស៊ើបសួរឱ្យបានឆាប់រហ័ស ជៀសវាងការឃុំខ្លួនលើសការកំណត់
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ជាពិសេស ដើម្បីត្រៀមលក្ខណៈចូលរួមអនុវត្តយុទ្ធនាការ ដែលក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ៖
ទី១.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
ទី២.ការជម្រុញ និងការពន្លឿនការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាជម្រះក្ដី ។
ទី៣.ការដោះស្រាយនិងការពិនិត្យភាពមិនប្រក្រតីតាមតុលាការ ។

ក្រុមការងារសភាស៊ើបសួរ បានបញ្ចប់ការងារអធិការកិច្ចរបស់ខ្លួននៅសាលាដំបូងខេត្តស្ទឹងត្រែង នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    307
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    307
  • ខែ​នេះ​
    23232
  • ឆ្នាំ​នេះ​​
    212626
  • ទាំងអស់
    373656