ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូង​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម, នារសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ដោយមានការចូលរួមពី ៖
១/ លោកស្រី ខៀវ ផាន់ណា ចៅក្រមសាលាឧទ្ធរណ៍
និងអមដំណើរដោយលោក/លោកស្រីក្រឡាបញ្ជីសាលាឧទ្ធរណ៍ ប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

សមាសភាពចូលរួម ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មាន៖
១/ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត
២/ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត
៣/ ចៅក្រមអាសនៈ
៤/ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ចាម។

ការចុះអធិការកិច្ចរបស់សភាស៊ើបសួរ ក្នុងគោលបំណង ដើម្បី៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ជម្រុញការចាត់ការសំណុំរឿងស៊ើបសួរឱ្យបានឆាប់រហ័ស ជៀសវាងការឃុំខ្លួនលើសការកំណត់
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ជាពិសេស ដើម្បីត្រៀមលក្ខណៈចូលរួមអនុវត្តយុទ្ធនាការអាទិភាព ដែលក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ៖

-យុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង
-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។

ក្រុមការងារសភាស៊ើបសួរ បានបញ្ចប់ការងារអធិការកិច្ចរបស់ខ្លួននៅសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៦ និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    200
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    200
  • ខែ​នេះ​
    23125
  • ឆ្នាំ​នេះ​​
    212519
  • ទាំងអស់
    373549