ខេត្តព្រះវិហារ, នារសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
ក្រុមការងារសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ
ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ ដោយមានការចូលរួមពី ៖
១-ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍
២-លោកស្រី ខៀវ ផាន់ណា ចៅក្រមសាលាឧទ្ធរណ៍
និងអមដំណើរដោយលោក/លោកស្រីក្រឡាបញ្ជីសាលាឧទ្ធរណ៍ ប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
សមាសភាពចូលរួម ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មាន៖
១/ ឯកឧត្តម យុត ពន្លឺ ប្រធានសាលាដំបូងខេត្ត
២/ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត
៣/ ចៅក្រមអាសនៈ
៤/ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្តព្រះវិហារ។
ការចុះអធិការកិច្ចរបស់សភាស៊ើបសួរ ក្នុងគោលបំណង ដើម្បី៖
- ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាមួយសាលាដំបូងជាសមត្ថកិច្ច
- ពិនិត្យចំណាត់ការរបស់ចៅក្រមស៊ើបសួរ
- ពន្លឿននីតិវិធីចៅក្រមស៊ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
- ជម្រុញការចាត់ការសំណុំរឿងស៊ើបសួរឱ្យបានឆាប់រហ័ស ជៀសវាងការឃុំខ្លួនលើសការកំណត់
- ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ជាពិសេស ដើម្បីត្រៀមលក្ខណៈចូលរួមអនុវត្តយុទ្ធនាការអាទិភាព ដែលក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ៖
-យុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង
-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។
ក្រុមការងារសភាស៊ើបសួរ បានបញ្ចប់ការងារអធិការកិច្ចរបស់ខ្លួននៅសាលាដំបូងខេត្តព្រះវិហារ នៅវេលាម៉ោង ១៦ និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។