សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រធាន ឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង០៨ ដែលស្ថិតក្រោមដែនសមត្ថកិច្ច លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលបានរៀបចំឡើងនៅក្នុងសាលប្រជុំជាន់ទី២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ក្នុងអង្គសន្និបាតនេះ បានធ្វើការបូកសរុបលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៤។ កិច្ចពិភាក្សាអំពីបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ និងស្វែងរកដំណោះស្រាយ ព្រមទាំងការរៀបចំខ្លួនជាស្រេចក្នុងការចូលរួមអនុវត្តយុទ្ធនាការចំនួន ០២ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានថ្លែងការកោតសរសើរដល់ ឯកឧត្តម លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចំពោះការផ្តល់កិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ អស់រយៈពេលជិត ០៤ឆ្នាំមកនេះ ចាប់ពីការបង្កើតសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ក្នុងបុព្វហេតុបម្រើការងារវិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋ។

អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង១៦ និង៣០ នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និទស្នាលជាទីបំផុត។ ក្រោយបិទបញ្ចប់កម្មវិធី មានការប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តជូនដល់លោក-លោកស្រី ក្រឡាបញ្ជី និងមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់ខ្លួនកន្លងមក និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

-Facebook

-Telegram

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    1036
  • ម្សិលមិញ
    899
  • សប្ដាហ៍​នេះ
    6469
  • ខែ​នេះ​
    15779
  • ឆ្នាំ​នេះ​​
    172686
  • ទាំងអស់
    333716