អធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយ ៖ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ អមដំណើរដោយ ព្រះរាជអាជ្ញា ប្រធាន និងអនុប្រធាននាយកដ្ឋានព្រមទាំងមន្ត្រីមួយចំនួន។
ដោយមានការចូលរួមពី ៖ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងលោកព្រះរាជអាជ្ញារង អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម។
គោលបំណង នៃការចុះអធិការកិច្ច ដើម្បីពង្រឹងកិច្ចការអយ្យការ ៖
- សេចក្តីរាយការណ៍ពីសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់អយ្យការអមសាលាដំបូង
- ត្រួតពិនិត្យសៀវភៅចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌ សៀវភៅពិសេស និងសៀវភៅផ្សេងទៀត
-ធ្វើការណែនាំឱ្យតំណាងអយ្យការបន្តយកចិត្តទុកដាក់លើការងារ និងចំណាត់ការនីតិវិធីរបស់ខ្លួន ក្នុងដំណាក់កាលអយ្យការ និងត្រូវពង្រឹងគុណតម្លៃការងាររបស់ខ្លួន តាមរយៈការពង្រឹងសមត្ថភាពការងារ
-បន្តយកចិត្តទុកដាក់ និងបន្តអនុវត្ត ការបញ្ជូនសាលាក្រមព្រហ្មទណ្ឌ និងដីកាសម្រេចផ្សេងៗ ឱ្យបានទាន់ពេលវេលាតាមការកំណត់ច្បាប់
- និងដោះស្រាយបញ្ហាប្រឈមផ្សេងៗមួយចំនួន៕
ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងសាទរ ចំពោះអយ្យការកំពង់ចាម ដែលបានយកចិត្តទុកដាក់ការងារ និងបន្តអនុវត្តនីតិវិធីបានល្អប្រសើរកន្លងមក។ ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានរំលឹកអំពីវិន័យការងារដល់តំណាងអយ្យការកំពង់ចាម និងដាស់តឿនចំពោះការពន្លឿនចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ និងប្រើជម្រើសនៃការចោទប្រកាន់ (RI, CI, CD) ឱ្យកាន់តែមានប្រសិទ្ធភាពសមស្របតាមអត្ថិភាពនៃអង្គហេតុ៕

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    735
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    735
  • ខែ​នេះ​
    23660
  • ឆ្នាំ​នេះ​​
    213054
  • ទាំងអស់
    374084