ការចុះសាកសួរដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ

ការចុះសាកសួរដល់ទីតាំងផ្ទាល់ ដោយក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ

នាព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ និងលោកស្រី ខៀវ ផាន់ណា ជាចៅក្រមទទួលបញ្ជា អមដំណើរដោយលោកស្រី អេង ណៃស៊ីម ជាក្រឡាបញ្ជី និងក្រុមការងារ បានចុះទៅដល់ទីតាំងជាក់ស្តែងដើម្បីសាកសួរជនរងគ្រោះនៅក្នុងសំណុំរឿងសភាព្រហ្មទណ្ឌលេខៈ ២៤៨ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរតំបន់ និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿងខាងលើ។

ការចុះដល់ទីតាំងជាក់ស្តែង និងសាកសួរដោយផ្ទាល់ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការជំនុំជម្រះសំណុំរឿងខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់ភាគីនៅក្នុងសំណុំរឿង។

*Telegram_Channel

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    605
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    605
  • ខែ​នេះ​
    23530
  • ឆ្នាំ​នេះ​​
    212924
  • ទាំងអស់
    373954