ការចុះអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២៣ ក្រុមការងារមហាអយ្យការ​អមសាលាឧទ្ធរណ៍ត្បូងឃ្មុំបានចុះអធិការកិច្ចនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ដែលដឹកនាំដោយ ឯកឧត្ដម​ ហៀង សុភក្រ្ត អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត​ វុទ្ធី​ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ​ អមដំណើរដោយ​ ឯកឧត្ដម​ ទុំ​ សោភ័ណ​ អគ្គលេខាធិការ​ លោក​ កុល​ បុន​ ព្រះរាជអាជ្ញា​ ព្រមទាំងសហការី​។
ព្រមទាំងមានការចូលរួមពី លោក សួន ទី ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ ឡុង ហុកម៉េង​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ​ និងលោក​ ភិន យ៉ាន​ ប្រធានមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង។
គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
-​ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ​
-ត្រួត​ពិនិត្យ​ពីស្ថានភាព​ និងទីកន្លែងឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី៣
-ត្រួតពិនិត្យ និងតាមដានការអនុវត្តនីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-និងបញ្ហាប្រឈមផ្សេងៗទៀត​ ដេីម្បីពិភាក្សាដោះស្រាយ។
ជាកិច្ចបញ្ចប់នៃកម្មវិធីអធិការកិច្ច ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរ ចំពោះកិច្ចសហការ និងការអនុវត្តនីតិវិធីរបស់មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ជាមួយសាលាដំបូង​ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ​ និងជាមួយសាលាឧទ្ធរណ៍​ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ​ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។

ព្រឹត្តិការណ៍​

អ្នក​ចូល​ទស្សនា​

  • ថ្ងៃនេះ
    587
  • ម្សិលមិញ
    2742
  • សប្ដាហ៍​នេះ
    587
  • ខែ​នេះ​
    23512
  • ឆ្នាំ​នេះ​​
    212906
  • ទាំងអស់
    373936