ខេត្តស្ទឹងត្រែង, នាថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដដែរ បន្ទាប់ពីចុះអធិការកិច្ចអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងរួចមក។ មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយ ៖ ឯកឧត្តម ហៀង សុភក្រ្ត អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា និង អមដំណើរដោយ ឯកឧត្តម ជេត ខេមរា ឯកឧត្ដម ទុំ សោភ័ណ អគ្គលេខាធិការ លោក កុល បុន ព្រះរាជអាជ្ញា ព្រមទាំងសហការី បានចុះទៅអធិការកិច្ចពន្ធនាគារខេត្តស្ទឹងត្រែងផងដែរ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក សាត់ ភី ប្រធានពន្ធនាគារស្តីទី។
គោលបំណងនៃការចុះអធិការកិច្ចគឺដើម្បី៖
- ត្រួតពិនិត្យសៀវភៅឃុំខ្លួន និងសៀវភៅដោះលែងរបស់ពន្ធនាគារ
-ត្រួត ពិនិត្យ ពីស្ថានភាព និងទីកន្លែងឃុំខ្លួន
-ត្រួតពិនិត្យ និងតាមដានការអនុវត្តនីតិវិធី ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ សមស្របតាមនីតិវិធីជាធរមាន
-និងបញ្ហាប្រឈមផ្សេងៗទៀត ដេីម្បីពិភាក្សាដោះស្រាយ។
ជាកិច្ចបញ្ចប់នៃការចុះពិនិត្យអង្កេតពន្ធនាគារនេះផងដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញារង បានលើកទឹកចិត្ត និងសាទរចំពោះកិច្ចសហការ និងការអនុវត្តន៍នីតិវិធីរបស់មន្រ្តីពន្ធនាគារ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការងារ តាមនីតិវិធីបានល្អប្រសើរកន្លងមក។